|
|
ក្លឹបញញួរដែក West Ham បានចុះកុងត្រាផ្ទេរយកអ្នកចាំទី Alphonse Areola ពីក្លឹប Paris St-Germain ជាផ្លូវការកាលពីម្សិលមិញ ខណៈពួកគេកំពុងដាក់សំណើត្រៀមយក Jesse Lingard របស់បិសាចក្រហម Manutd ម្នាក់ទៀត។
Areola វ័យ២៩ឆ្នាំបានចុះកុងត្រារយៈពេល៥ឆ្នាំ បន្ទាប់ពីចំណាយពេលមួយរដូវកាលជាមួយ West Ham ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលមុន។ គេគឺជាកីឡាករទី២ដែល West Ham នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីការមកដល់របស់ខ្សែការពារសញ្ជាតិម៉ារ៉ុក Nayef Aguerd ពីក្លឹប Rennes។ គួរបញ្ជាក់ថាអ្នកចាំទីសញ្ជាតិបារាំងរូបនេះ បង្ហាញខ្លួនឲ្យ West Ham ១៨ប្រកួតនៅ៤កម្មវិធីផ្សេងគ្នាមានដូចជា Premier League, Europa League, FA Cup និង League Cup៕
ប្រភព ៖ BBC Sport
Desire Doue តារាបាល់ទាត់វ័យ 19 ឆ្នាំរបស់ Paris Saint-Germain បានទទួលពានរង្វាន់ Man of the Match ជាផ្លូវការក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅថ្ងៃទី 31 ខែឧសភា ឆ្នាំ 2025 បន្ទាប់ពីយកឈ្នះ Inter Milan 5-0 នៅកីឡដ្ឋាន Allianz Arena ទីក្រុង Munich ។...
ខ្សែបម្រើ Kevin De Bruyne របស់ Manchester City នឹងផ្ទេរទៅ Napoli នេះបើយោងតាមអ្នកខាងក្នុង Nicolo Schira ។...
Sevilla បានបង្ហាញចំណាប់អារម្មណ៍ក្នុងការតែងតាំង Imanol Alguacil ជាគ្រូបង្វឹករបស់ពួកគេ នេះបើយោងតាមអ្នកខាងក្នុង Nicolo Schira ។...
ខ្សែបម្រើស្លាបរបស់ក្លឹប Paris Saint-Germain Khvicha Kvaratskhelia បានបង្កើតប្រវត្តិសាស្ត្រក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅថ្ងៃទី 31 ខែឧសភា ឆ្នាំ 2025 នៅកីឡដ្ឋាន Allianz Arena ទីក្រុង Munich ដោយស៊ុតបញ្ចូលទីគ្រាប់ទី 4 ក្នុងលទ្ធផល 4:0 លើក្រុម Inter Milan ។...
យោងតាមសារព័ត៌មានអារ៉ាប៊ីសាអូឌីត Al-Ariyadhiah បានឱ្យដឹងថា Bruno Fernandes និង Al Hilal មិនទាន់ឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួននៃកិច្ចសន្យារបស់កីឡាករជាមួយក្លឹប Pro League ទេ។...